កែ​ប្រែ​លក្ខន្តិកៈ (ផ្លាស់​ប្ដូរ​អាសយដ្ឋាន, នាមករណ៍, ម្ចាស់​ភាគហ៊ុន, អភិបាល….)

កែ​ប្រែ​លក្ខន្តិកៈ (ផ្លាស់​ប្ដូរ​អាសយដ្ឋាន, នាមករណ៍, ម្ចាស់​ភាគហ៊ុន, អភិបាល….)

ក្រុមហ៊ុនយើងខ្ញុំ មានបម្រើសេវាកែប្រែនូវរាល់ ​ព័ត៌មាន​នៅ​ក្នុង​លក្ខន្តិកៈ​(នាម​ករណ៍​របស់​ក្រុមហ៊ុន, កម្មវត្ថុ​ឬ​គោល​បំណង​អាជីវកម្ម​របស់​ក្រុមហ៊ុន, ទីស្នាក់ការ​ក្រុមហ៊ុន, ដើមទុន​ក្រុមហ៊ុន, ភាគហ៊ុន …ជាដើម) ក្នុងតម្លៃសមរម្យ និងមានទំនុកចិត្ត។

ក្រុមហ៊ុន​ទទួល​ខុស​ត្រូវ​មាន​កម្រិត អាច​កែប្រែ​លក្ខន្តិកៈ​របស់​ខ្លួន​គ្រប់​ពេលវេលា​បាន។ ក្រុមហ៊ុន​មូល​ធន អាច​ធ្វើការ​កែប្រែ​លក្ខន្តិកៈ​តាម​សេចក្ដី​សម្រេច​ពិសេស​ ប្រការ​នេះ​តម្រូវ​ឱ្យ​មាន​នូវ សម្លេង​ភាគ​ច្រើន​មិន​តិច​ជាង​ពីរ​ភាគ​បី​នៃ​សម្លេង​ឆ្នោត​ក្រុមហ៊ុន។ អ្នក​កាន់​កាប់​ភាគ​ហ៊ុន​នៃ​ប្រភេទ ឬ​ស៊េរី​នៃ​ប័ណ្ណ​ភាគ​ហ៊ុន​មាន​សិទ្ធិ​បោះឆ្នោត​ជា​ប្រភេទ​ឬ​ជា​ស៊េរី​ដាច់​ដោយ​លែក​ពី​គ្នា​នៅ​ពេល​ដែល​សេចក្ដី​ស្នើ​សុំ​ធ្វើ​ការ​កែប្រែ​លក្ខន្តិកៈ​។

ក្រុមហ៊ុន​យើងខ្ញុំ​មាន​អ្នក​ជំនាញ​ដែល​អាច​ជួយ​លោកអ្នក​ក្នុង​ការ​ប្រឹក្សា​និង​ពិគ្រោះ​យោបល់​ដោយ​ឥត​គិត​ថ្លៃ​ទាក់ទង​ហ្នឹង​ការ​កែប្រែ​លក្ខន្តិកៈ​នេះ។