
ក្រុមហ៊ុនមួយអាចស្នើដោយស្ម័គ្រចិត្តទៅកាន់ក្រសួងពាណិជ្ជកម្ម ថាក្រុមហ៊ុនត្រូវបានរំលាយជាផ្លូវការមានន័យថាលែងស្ថិតនៅជានីតិបុគ្គលតទៅទៀត។ ចំពោះការរំលាយដោយស្ម័គ្រចិត្ត ក្រុមហ៊ុនត្រូវទៅកាន់នាយកដ្ឋានចុះបញ្ជីពាណិជ្ជកម្មនៃក្រសួងពាណិជ្ជកម្ម និងបំពេញបែបបទចាំបាច់មួចំនួនដើម្បីសុំលុបឈ្មោះក្រុមហ៊ុនចេញពីបញ្ជីពាណិជ្ជកម្ម។
សេចក្ដីស្នើសុំត្រូវដាក់ជូនទៅឱ្យម្ចាស់បំណុលនិងម្ចាស់ហ៊ុនសម្រាប់សងបំណុលខ្លះ ឬទាំងអស់របស់ក្រុមហ៊ុនក្នុងរយៈពេលដែលបានកំណត់មួយ។
សេវាកម្មរបស់ក្រុមហ៊ុនយើង លោកអ្នកពុំចាំបាច់ពិបាកក្នុងការរត់ការនៅក្រសួងពាណិជ្ជកម្មនោះទេ ភ្នាក់ងារយើងខ្ញុំនឹងដំណើរការការងារស្នើសុំទាំងអស់ ដោយយើងខ្ញុំធ្វើដូចជាបុគ្គលិករបស់លោកអ្នកដែរ។