សេវា​ស្នើ​សុំ​បន្ត​សុពលភាពប័ណ្ណ​ប៉ាតង់

សេវា​ស្នើ​សុំ​បន្ត​សុពលភាពប័ណ្ណ​ប៉ាតង់

គ្រប់ប្រភេទ​អាជីវកម្ម​ទាំងអស់​ត្រូវ​មាន​កាតព្វកិច្ច​បង់​ពន្ធប៉ាតង់​ប្រចាំ​ឆ្នាំ បែង​ចែក​តាម​កម្រិត អ្នក​ជាប់​ពន្ធ​តូច អ្នក​ជាប់​ពន្ធ​មធ្យម និង​អ្នក​ជាប់​ពន្ធ​កម្រិត​ធំ ហើយ​ពន្ធប៉ាតង់​នេះ​ត្រូវ​បង់​ចាប់​ពី​ថ្ងៃទី ០១ ខែ​មករា ដល់​ថ្ងៃ​ទី ៣១ ខែ​មីនា ជា​រៀងរាល់​ឆ្នាំ។

អ្នក​ជាប់​ពន្ធ​ដែល​មាន​សាខា ឃ្លាំង រោងចក្រ រោងជាង សម្រាប់​មុខ​របរ​អាជីវកម្ម​តែ​មួយ​នៅ​ក្នុង​ខេត្ត/ក្រុង​តែ​មួយ មិន​ចាំ​បាច់​បង់​ពន្ធប៉ាតង់​ផ្សេង​គ្នា​ទេ​ប៉ុន្តែ​បើ​មាន​មុខរបរ​អាជីវកម្ម​ខុស​ៗ​គ្នា ឬ​ស្ថិត​នៅ​ក្នុង​ខេត្ត/ក្រុង​ផ្សេងគ្នា​ត្រូវ​បង់​ពន្ធ​ប៉ាតង់​ទៅ​តាម​មុខរបរ​នីមួយ​ៗ និង​ទៅ​តាម​ខេត្ត/ក្រុង​ដោយ​ឡែក​ៗ​ពី​គ្នា។