សេវាកម្ម​ប្រកាស​ពន្ធ​ប្រចាំខែ

សេវាកម្ម_ប្រកាស_ពន្ធ_ប្រចាំខែ

សេវាកម្ម​ប្រកាស​ពន្ធ​ប្រចាំខែ

បន្ទាប់​ពី​លោក លោកស្រី​បាន​ចុះ​បញ្ជី​បើក​ក្រុមហ៊ុន​រួចរាល់ អ្វី​ដែល​អ្នក​ត្រូវ​ធ្វើ​បន្ត​ជា​រៀងរាល់​ខែ គឺ​កាតព្វកិច្ច​បង់​ពន្ធ​​ប្រចាំខែ។ ពន្ធ​ទាំង​នោះ​រួម​មាន​ដូចជា៖ ប្រាក់​រំដោះ​ពន្ធ​លើ​ផល​របរ​, ពន្ធ​លើ​កាត់​ទុក, ពន្ធ​លើ​អាករ​តម្លៃ​បន្ថែម, ពន្ធ​លើ​ប្រាក់ខែ​បុគ្គលិក, អាករ​ពិសេស, អាករ​បំភ្លឺ​សាធារណៈ …។ល។ ពន្ធ​នេះ​ត្រូវ​ធ្វើការ​គណនា​និង​ប្រកាស​ចាប់​ពី​ថ្ងៃ​ទី ០១ រហូត​ដល់​ថ្ងៃ​ទី២០ រៀងរាល់​ខែ​បន្ទាប់

ក្រុមហ៊ុនយើង ផ្ដល់​សេវា​ប្រឹក្សា​យោបល់​លើ​ផែន​ការ​ពន្ធ​ទៅ​តាម​កម្មវត្ថុ​អាជីវកម្ម​នីមួយ​ៗ, គណនា​និង​បំពេញ​លិខិត​ប្រកាស​ពន្ធ, ដំណើរ​ការ​បង់​ប្រាក់​នៅ​ធនាគារ, ដំណើរ​ការ​ដាក់​លិខិត​ប្រកាស​ពន្ធ​ជូននាយកដ្ឋានអ្នកជាប់ពន្ធតូច មធ្យម និងធំ នៅ​រាជធានីភ្នំពេញ និង ខេត្តព្រះសីហនុ។